កីឡាអូឡាំពិក

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក
កងអូឡាំពិក​ចំនួន៥នេះ​ត្រូវបានរចនាឡើង​ក្នុង​ឆ្នាំ​១៩១៣ និង​ត្រូវបានអនុម័ត​ក្នុង​ឆ្នាំ​១៩១៤ ហើយ​ត្រូវបានប្រើប្រាស់​លើកដំបូង​ក្នុង​កីឡាអូឡាំពិករដូវក្តៅ​ឆ្នាំ​១៩២០ នៅ​ទីក្រុងអានថ្វឺប (Antwerp) នៃ​ប្រទេសបែលហ្ស៊ីក

កីឡាអូឡាំពិក​គឺជា​ប្រភេទកីឡាអន្តរជាតិចំរុះ​ដែលត្រូវបានបែងចែក​ជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង។ ព្រឹត្តិការណ៍កីឡាទាំង២នេះ​ត្រូវបានប្រារព្ធធ្វើឡើង​ក្នុងឆ្នាំជាមួយគ្នារហូតដល់ឆ្នាំ ១៩៩២។ ប៉ុន្តែក្រោយមក ពួកវាក៏ត្រូវពន្លាតពីគ្នាចំនួន២ឆ្នាំ។ ដើមកំនើតកីឡាអូឡាំពិក (ភាសាក្រិច: Ολυμπιακοί Αγώνες; Olympiakoi Agones) ត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច ហើយត្រូវបានប្រារព្ធធ្វើឡើងរហូតដល់ឆ្នាំ៣៩៣នៃគ.ស។ ចំនាប់អារម្មណ៍អំពីការរស់ឡើងវិញនៃកីឡាអូឡាំពិក ត្រូវបានសរសេរដំបូងដោយកវីនិពន្ធកំនាព្យជនជាតិក្រិច និងជានិពន្ធនាយកកាសែត លោក Alexandros Soutsos ក្នុងកំនាព្យរបស់គាត់ដែលមានចំនងជើងថា "Dialogue of the Dead" ក្នុងឆ្នាំ១៨៣៣[១]។ លោក អេវ៉ង់ងហ្គេឡូស ហ្សាបប៉ា (Evangelos Zappas) គឺជាអ្នកឧបត្ថមគាំទ្រដំបូងចំពោះកីឡាអូឡាំពិកទំនើបក្នុងឆ្នាំ១៨៥៩។ គាត់បានចំនាយទៅលើការតុបតែងពហុកីឡាដ្ឋានប៉ាណាស្ស៊ីណៃកូ (Panathinaiko Stadium ) សំរាប់ការប្រកួតកីឡាអូឡាំពិក​ដែលបានប្រារព្ធធ្វើឡើងនៅទីនោះក្នុងឆ្នាំ១៨៧០ និងឆ្នាំ១៨៧៥ [២]។ ទាំងនេះត្រូវបានចុះផ្សាយក្នុងកាសែត និងបោះពុម្ពផ្សាយទូទាំងពិភពលោក ដោយរួមទាំងទស្សនាវដ្តីឈ្មោះ London Review ដែលបានសរសេររៀបរាប់​អំពីកីឡាអូឡាំពិក​នៃការផ្អាកបន្តការប្រារព្ធធ្វើអស់ជាច្រើនសតវត្សរ៍ ហើយត្រូវបានប្រារព្ធធ្វើឡើងវិញនាពេលថ្មីៗនេះ។

គណកម្មការកីឡាអូឡាំពិកអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៤ ដោយអ្នកដែលបានទទួលពាន់រង្វាន់ណូបែលជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិតបង្កើតគឺលោក ព្យែរ ហ្វេ្រឌី បារុន ដឺ គូប៊ែរតាំង (Pierre Frédy, Baron de Coubertin)។ គណកម្មការរៀបចំកីឡាអូពិកអន្តរជាតិ​បានរៀបចំកីឡាអូឡាំពិកលើកដំបូងនៅឆ្នាំ១៨៩៦ ដែលប្រារព្ធធ្វើនៅក្រុងអាតែន ប្រទេសក្រិច។ អ្នកចូលរួមក្នុងកីឡាអូឡាំពិកនេះបានកើនឡើង ដោយរាប់បញ្ចូលទាំងអត្តពលករស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោក។

[កែប្រែ] ទីក្រុងដែលបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិក

គិតត្រឹមឆ្នាំ២០១០ កីឡាអូឡាំពិកត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងចំនួន៤១ ក្នុងចំនោម២២ប្រទេស។ កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០០៨ដែលនឹងមកដល់នាពេលឆាប់ៗនេះ គឺនឹងប្រារព្ធនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមិតចិន នៅថ្ងៃទី០៨ ខែសីហាឆ្នាំ២០០៨ ម៉ោង ០៨:០៨ល្ងាច (០៨/០៨/០៨, ០៨:០៨ ម៉ោងក្នុងប្រទេសចិន) នៅពហុកីឡាដ្ឋានជាតិប៉េកាំង។ ហើយកីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០១០ នឹងធ្វើនៅទីក្រុងវង់គូវែរ ប្រទេសកាណាដា

សំគាល់៖ លេខក្នុងវង់ក្រចក​នៅបន្ទាប់ពី​ឈ្មោះទីក្រុងឬប្រទេសតំណាងអោយចំនួនដងនៃ​ការធ្វើជាម្ចាស់ផ្ទះ​នៃ​កីឡាអូឡាំពិក។
ទីក្រុងដែលបានទទួលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក
កីឡាអូឡាំពិករដូវក្តៅកីឡាអូឡាំពិករដូវរងារ
ឆ្នាំលើកទីទីក្រុងម្ចាស់ផ្ទះប្រទេសលើកទីទីក្រុងម្ចាស់ផ្ទះប្រទេស
១៨៩៦Iអាតែន (១)ទង់ជាតិក្រិច ក្រិច (១)
១៩០០IIប៉ារីស (១)ទង់ជាតិបារាំង បារាំង (១)
១៩០៤IIISt. Louis, Missouri() (១)Flag of the United States USA (១)
១៩០៦IIIអាតែន (not recognized)ទង់ជាតិក្រិច ក្រិច
១៩០៨IVឡុង (១)Flag of the United Kingdom ចក្រភពអង់គ្លេស (១)
១៩១២Vស្តុកហូម (១)ទង់ជាតិស៊ុយអែត ស៊ុយអែត (១)
១៩១៦VI ()ប៊ែរឡាំងទង់ជាតិអាល្លឺម៉ង់ អាល្លឺម៉ង់
១៩២០VIIអានថ្វឺប (១)ទង់ជាតិបែលហ្ស៊ីក បែលហ្ស៊ីក (១)
១៩២៤VIIIក្រុងប៉ារីស (២)ទង់ជាតិបារាំង បារាំង (២)IChamonix (១)ទង់ជាតិបារាំង បារាំង (១)
១៩២៨IXអាមស្ទែរដាម (១)Flag of the Netherlands ហូឡង់ (១)IISt Moritz (១)ទង់ជាតិស្វីស ស្វីស (១)
១៩៣២Xឡូសអានជឺឡេស(១)Flag of the United States USA (២)IIILake Placid, New York (១)Flag of the United States USA (២)
១៩៣៦XIប៊ែរឡាំង (១)ទង់ជាតិអាល្លឺម៉ង់ អាល្លឺម៉ង់ (១)IVGarmisch-Partenkirchen (១)ទង់ជាតិអាល្លឺម៉ង់ អាល្លឺម៉ង់ (១)
១៩៤០XII ()តូក្យូ
ក្រុងហេលស៊ីនគី
ទង់ជាតិជប៉ុន ជប៉ុន
ទង់ជាតិហ្វាំងឡង់ ហ្វាំងឡង់
V ()ក្រុងសាបប៉ូរូ
St Moritz
Garmisch-Partenkirchen
ទង់ជាតិជប៉ុន ជប៉ុន
ទង់ជាតិស្វីស ស្វីស
ទង់ជាតិអាល្លឺម៉ង់ អាល្លឺម៉ង់
១៩៤៤XIII ()ឡុងFlag of the United Kingdom ចក្រភពអង់គ្លេសV ()Cortina d'Ampezzoទង់ជាតិអ៊ីតាលី អ៊ីតាលី
១៩៤៨XIVឡុង (២)Flag of the United Kingdom ចក្រភពអង់គ្លេស (២)VSt Moritz (២)ទង់ជាតិស្វីស ស្វីស (២)
១៩៥២XVហេលស៊ីនគី (១)ទង់ជាតិហ្វាំងឡង់ ហ្វាំងឡង់ (១)VIអ៊ូស្លូ (១)ទង់ជាតិណ័រវ៉េ ណ័រវ៉េ (១)
១៩៥៦XVIម៉ែលបន (១) +
ស្តុកហូម (២)()
ទង់ជាតិអូស្រ្តាលី អូស្រ្តាលី (១) +
ទង់ជាតិស្វីស ស្វីស (២)
VIICortina d'Ampezzo (១)ទង់ជាតិអ៊ីតាលី អ៊ីតាលី (១)
១៩៦០XVIIរ៉ូម (១)ទង់ជាតិអ៊ីតាលី អ៊ីតាលី (១)VIIISquaw Valley, California (១)Flag of the United States USA (២)
១៩៦៤XVIIIតូក្យូ (១)ទង់ជាតិជប៉ុន ជប៉ុន (១)IXInnsbruck (១)ទង់ជាតិអូទ្រីស អូទ្រីស (១)
១៩៦៨XIXម៉ិកសិច (១)ទង់ជាតិមិចសិច មិចសិច (១)Xហ្គឺណូប (១)ទង់ជាតិបារាំង បារាំង (២)
១៩៧២XXមុយនីច (១)ទង់ជាតិអាល្លឺម៉ងខាងកើត អាល្លឺម៉ងខាងកើត (២)XIក្រុងសាបប៉ូរូ (១)ទង់ជាតិជប៉ុន ជប៉ុន (១)
១៩៧៦XXIម៉ុងត្រេអាល (១)ទង់ជាតិកាណាដា កាណាដា (១)XIIInnsbruck (២)ទង់ជាតិអូទ្រីស អូទ្រីស (២)
១៩៨០XXIIមូស្គូ (១)Flag of the Soviet Union Soviet Union (១)XIIILake Placid, ញូយ៉ក (២)Flag of the United States USA (៣)
១៩៨៤XXIIIឡូសអានជឺឡេស (២)Flag of the United States USA (៣)XIVSarajevo (១) យូហ្គោស្លាវី (១)
១៩៨៨XXIVសេអ៊ូល (១)ទង់ជាតិកូរ៉េខាងត្បូង កូរ៉េខាងត្បូង (១)XVCalgary, Alberta (១)ទង់ជាតិកាណាដា កាណាដា (១)
១៩៩២XXVបារសែឡូណា (១)ទង់ជាតិអេស្ប៉ាញ អេស្ប៉ាញ (១)XVIAlbertville (១)ទង់ជាតិបារាំង បារាំង (៣)
១៩៩៤XVIILillehammer (១)ទង់ជាតិណ័រវ៉េ ណ័រវ៉េ (២)
១៩៩៦XXVIអាត្លង់តា (១)Flag of the United States USA (៤)
១៩៩៨XVIIIណាហ្គាណុ (១)ទង់ជាតិជប៉ុន ជប៉ុន (២)
២០០០XXVIIស៊ីដនីយ៏ (១)ទង់ជាតិអូស្រ្តាលី អូស្រ្តាលី (២)
២០០២XIXSalt Lake City, Utah (១)Flag of the United States USA (៤)
២០០៤XXVIIIអាតែន (២)ទង់ជាតិក្រិច ក្រិច (២)
២០០៦XXតូរីណូ (១)ទង់ជាតិអ៊ីតាលី អ៊ីតាលី (២)
២០០៨XXIXប៉េកាំង (១)+
ហុងកុង (១)()
Flag of the People's Republic of China ចិន (១)+
ទង់ជាតិហុងកុង ហុងកុង (១)
២០១០XXIវ៉ង់គូវែរ, British Columbia (១)ទង់ជាតិកាណាដា កាណាដា (២)
២០១២XXXឡុង (៣)Flag of the United Kingdom ចក្រភពអង់គ្លេស (៣)
២០១៤XXIISochi (១)ទង់ជាតិរុស្ស៊ី រុស្ស៊ី (១)
ដើមដំបូងត្រូវធ្វើនៅ ស៊ីកាហ្គូ ប៉ុន្តែបានប្តូរទៅ St. Louis